គ្រូបង្រៀនខ្មែរឥស្លាមទូទាំងខេត្តត្បូងឃ្មុំ បរិច្ចាគថវិកាសរុបជាង៧០លានរៀល ដល់គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩

(ត្បូងឃ្មុំ): ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ជាអុីមុំាខេត្ត ជានាយកគ្រូបង្រៀនខ្មែរឥស្លាមខេត្តត្បូងឃ្មុំនិងគ្រូវបង្រៀនខ្មែរឥស្លាមទូទាំងខេត្តត្បូងឃ្មុំ មកពី៥ស្រុកទូទាំងខេត្ត សរុប ៣៥៤នាក់ ស្ម័គ្រចិត្តបរិច្ចាគថវិកាពីបៀវត្សរបស់ខ្លួន ទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក្នុងម្នាក់ៗ ៤០០០០រៀល ក្នុង១ខែ សម្រាប់រយៈពេល៥ខែ គិតពីខែឧសភា ដល់ខែកញ្ញា ដែលសរុបជាទឹកប្រាក់ ៧០.៨០០.០០០រៀល ។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ៕