ស.ស.យ.ក ស្រុកស្ទឹងត្រង់ អមដំណើរគណៈអភិបាលស្រុក ចុះនាំយកអំណោយចែកជូនប្រជាពលរដ្ឋ១គ្រួសារ និងចូលរួមធ្វេីការផ្សព្វផ្សាយអំពីជំងឺ កូវីដ១៩

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់ អមដំណើរ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបានដឹកនាំសមាជិក ស.ស.យ.ក ស្រុកនាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋ១គ្រួសារដែលមានជីវភាពទីទាល់ក្រហើយប្រសូត្របានកូនភ្លោះ២ ដែលស្ថិតនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ រួមមានអង្ករ៥០គីឡូ ទឹកត្រី១យួរ ទឹកស៉ីអ៉ី១យួរ ទឹកដោះគោឆៅ២ឡូ ស្ករស២គីឡូក្រាម មុង២ និងសម្ភារៈផ្ទះបាយមួយចំនួន ព្រមទាំងថវិកាចំនួន ២០០,០០០រៀល។

បន្ទាប់មកក្រុមការងារយុវជនយើងបានចុះធ្វើការផ្សព្វផ្សាយអំពីជំងឺ កូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ និងបានចែកម៉ាស់ដល់ពួកគាត់ ហើយបានពន្យល់ឲ្យគាត់ត្រូវមានអនាម័យជានិច្ចដើម្បីឲ្យមានសុខភាពល្អស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕