ពិធីចែកព្រះរាជអំណោយដល់គ្រួសារ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ អ្នកជំងឺរាំរៃ ចំនួន​១២០ គ្រួសារ ក្រោមព្រះរាជាធិបតី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ឆ្នាំង)៖នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពិធីចែកព្រះរាជអំណោយដល់គ្រួសារ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ អ្នកជំងឺរាំរៃ ចំនួន​១២០ គ្រួសារ ក្រោមព្រះរាជាធិបតី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះរាជាគណៈអមដំណើរក្រោមការរៀបចំរបស់ព្រះសិរីធម្មញាណ សុខ ថាន ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំងព្រះគ្រូ វិសុទ្ធសីលត្ថេរ ហែម ឡូត ព្រះធម្មធរគណខេត្តព្រះវិសាលសត្ថា កង យ៉ុន ព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំងសហការីអនុគណ និងព្រះគ្រូចៅអធិការ លោកប៊ូ ចាន់ស៉ីណា ប្រធានការិយាល័យធម្មការស្រុក និងសហការី អាចារ្យ គណៈកម្មការ ទូទាំងស្រុក សប្បុរសជនក្នុង និងក្រៅប្រទេស ប្រារព្ធពិធី​នៅវត្តសិរីគង្គា (ហៅវត្តត្រពាំងខ្ចៅ) ស្ថិតនៅ​ឃុំថ្មឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សា​ឃុំ អាជ្ញាធរឃុំ ថ្នាក់ដឹកនាំមន្ត្រីរាជការការិយាល័យជុំវិញស្រុក។​

អំណោយដែលបានចែកជូនក្នុងឱកាសនោះរួមមាន៖ អង្ករ ២០ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,​ត្រីខ ១ យួរ, ជែលលាងដៃ ១ដបធំ, សាប៊ូលាងដៃ ១ដប និងថវិកាក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀល ព្រមទាំងថវិកាជូនដល់មេឃុំទាំង ១០ ក្នុងម្នាក់ទទួលបាន ៤ ម៉ឺនរៀល និងកងកម្លាំងទាំងបីក្នុងម្នាក់ទទួលបាន ៤ ម៉ឺនរៀល ៕