ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ១៣គ្រួសារ ទទួលបានអំណោយពីលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃ និងសប្បុរសជន

(កំពង់ឆ្នាំង)៖ ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល នាំយកអំណោយរបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ដើម្បីចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ងាយរងគ្រោះ ចំនួន១៣គ្រួសារ និងចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងតាមខ្នងផ្ទះ អំពីវិធានការបង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយជំងឺកូវីដ ១៩។

អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ចំនួន ១៣គ្រួសារ ដែលមកពីភូមិចំនួន២ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ត្រីខ១យួរ ជែលលាងដៃ១ដប មុង១ ក្រម៉ា១ សាប៊ូ១ដុំ និងថវិកា ២០ ០០០រៀល ដោយឡែក ០៣ គ្រួសារទៀតទទួលបាន ប្រឡុង១ ជែលលាងដៃ១ដប និងថវិកា ២០ ០០០រៀល។

ក្នុងនាមព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ សូមធ្វើការជូនបុណ្យ និងជូនពរ សប្បុរសជនទាំងអស់ អោយជួបប្រទះនូវសេចក្ដីសុខ ចម្រើន មានលាភ ជ័យ ប៉ងប្រាថ្នាអ្វី គិតអ្វី សូមអោយសម្រេចគ្រប់ភារកិច្ច សូមវត្ថុស័ក្តិសិទ្ធដែលថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រប់បីបាច់ថែរក្សា ចូលកើតកើនចម្រើនមានដល់សម្បុរជនក្នុង និងក្រៅប្រទេសទាំងអស់ តរៀងទៅ សូមអោយជួបនូវជួបពុទ្ធពរទាំងឡាយ៤ប្រការគីៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕