ស.ស.យ.ក ស្រុកជើងព្រៃចូលរួមចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងផ្សព្វផ្សាយអំពីវិធានការការពារជំងឺ កូវីដ១៩

(ខេត្តកំពង់ចាម)៖​ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នំា២០២០ ស.ស.យ.ក ស្រុកជើងព្រៃ បានចូលរួមជាមួយក្រុមការងារចុះចែកអំណោយឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ។ រសៀលថ្ងៃដដែល ក្រុមការងារក៏បានចុះផ្សព្វផ្សាយ វិធានការទប់ស្កាត់ មេរោគរាតត្បាតជម្ងឺឆ្ងង កូវីត១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋនៅ ឃុំផ្តៅជុំ។