កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុក នាយទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូបនៅសាលប្រជុំសាលាខេត្ត ។

 

កិច្ចប្រជុំបានអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។

 

ឯកឧត្ដម គោ ស៊ុំប៊ុនសឿត អភិបាលខេត្តស្តីទី ក៏បានស្នើឲ្យអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំង
អស់ បន្តចុះណែនាំ អប់រំ ពន្យល់ដល់ប្រជាពលរដ្ឋនៅតាមឃុំ ភូមិ និងស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន អនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅទូទាំងខេត្តព្រះវិហារ និងជាពិសេសការងារគ្រប់គ្រងពលករចំណាក និងចំណូលស្រុកឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនូវការដាក់ចេញនូវវិធានការការពារ បង្ការ ប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។

លើសពីនេះទៀត ឯកឧត្តមក៏បានស្នើឲ្យអភិបាលក្រុង ស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រុញប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផលនារដូវវស្សាដែលនឹងជិតមកដល់ក្នុងពេលឆាប់ៗនេះ នៅទូទាំងក្រុង ស្រុកទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ