ស.ស.យ.កក្រុងសែនមនោរម្យ និងស្រុកអូររាំង ចូលរួមជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(មណ្ឌលគិរី)៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជកម្ពុជាក្រុងសែនមនោរម្យ និងស្រុកអូររាំង ក្នុងខេត្តមណ្ឌលគិរី បានចូលរួមជាមួយអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅភូមិស្វាយចេក និងភូមិដោះក្រមុំ ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ និងនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង។នាឱកាសនោះ ក្រុមការងារស.ស.យ.កក្រុង/ស្រុកបានចាក់ផ្សព្វផ្សាយតាមបំពងសម្លេង អំពីវិធីបង្ការទប់ស្កាត់ការរីកការរាលដាលនៃជំងឺកូវីត ១៩ និងណែនាំដល់ពលរដ្ឋ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ តាមរយៈ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ៕