ក្រុមការងារស.ស.យ.ក ស្រុកកែវសីមា ចូលរួមអមដំណើរឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ចុះចែកអំណោយដល់ពលរដ្ឋខ្វះខាតនៅឃុំស្រែឈូក

(មណ្ឌលគីរី)៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា ចូលរួមអមដំណើរឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ រួមទាំងមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងនាំយកអំណោយ និងសម្ភារការពារមេរោគកូវីដ១៩ ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម ណយ ស្រូន ក៏បានផ្តល់អំណោយ រួមទាំងសម្ភារការពារមេរោគកូវីដ១៩ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ក្រម៉ា សាប៊ូ ម៉ាស់ការពារ និងឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំស្រែឈូកចំនួន ៥០ម៉ឺនរៀលផងដែរ៕