ក្រុមការងារ ស.ស.យ.ក ចូលរួមពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩

(កំពង់ចាម)៖ ថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ ស.ស.យ.ក ស្រុកបាធាយ បានចូលរួមពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកក្របាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកអភិបាលស្រុកបាធាយ ព្រមទាំងបានបន្តការចុះផ្សព្វផ្សាយវិធានការការពារជំងឺ កូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកបាធាយផងដែរ។ ក្នុងថ្ងៃដដែលនេះដែរ ស.ស.យ.ក ឃុំជយោ ស្រុកចំការលើ ក៏បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ១៩ ដល់មូលដ្ឋានសហគមន៍ ភូមិស្ពឺ”ក” ជាបន្តទៀតផង។