ថ្ងៃនេះ អាជ្ញាធរខេត្តសៀមរាប នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល

(សៀមរាប)៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ៤៥នាក់ ស្រីចំនួន ២៤នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,១៩២នាក់ ស្រីចំនួន ៥,២៨៤នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,១៩២នាក់ ស្រី ៥,២៨៤នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕

ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប
កែសម្រួលដោយ លីវ សុខុន