សកម្មភាព ស.ស.យ.ក ទូទាំងខេត្តកំពង់ចាមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺឆ្លង កូវីដ១៩

(ខេត្តកំពង់ចាម)៖ ស.ស.យ.ក ទូទាំងខេត្តកំពង់ចាមបាននឹងបន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទប់ស្កាត់ជំងឺឆ្លង កូវីដ១៩នៅតាមមូលដ្ឋានរៀងៗខ្លួន។

👉លោក លី មូសា អុីមុាំងស្រុកកោះសូទិន និងជាសមាជិកក្រុមប្រឹក្សាស្រុកបានដឹកនាំយុវជន ស.ស.យ.ក ចែកស្បៀងអាហារជូន សាសនិកឥស្លាមគ្រួសារក្រីក្រចំនួន៥១គ្រួសារក្នុងភូមិទី១៣ក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងបានផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺ កូវីដ១៩ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួននៅ ខែរ៉ម៉ាឌនជិតមកដល់ខាងមុខ។

👉ស.ស.យ.ក ស្រុកកំពង់សៀមបានចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់ពលករមកពីក្រៅប្រទេសក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នៅឃុំវិហារធំ ដែលមានបងប្អូនប្រជាពលករចូលរួមសរុប២៤៦នាក់ ស្រី១១២នាក់។ ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្ដាំផ្ញើបងប្អូនត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺ កូវីដ១៩ និងបានចែកជូនក្នុងម្នាក់ក្រមា១ សាប៊ូ២ដុំ អាវក្មេង១សម្រាប់ និងខិត្តប័ណ្ណរបស់មន្ទីរការងារ និងស.ស.យ.ក ផងដែរ។

👉ស.ស.យ.ក ស្រុកកោះសូទិនបានចុះយុទ្ធនាការផ្សព្វផ្សាយវិធីទប់ស្កាត់ការពារជំងឺឆ្លង កូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

👉ស.ស.យ.ក ស្រុកចំការលើបានចុះចងបដាផ្សព្វផ្សាយការពារទប់ស្កាត់ជំងឺ កូវីដ១៩ របស់ ស.ស.យ.ក ចែកខិត្តបណ្ណ និងម៉ាស តាមឃុំគោលដៅ ព្រមទាំងបានបន្តចុះផ្សព្វផ្សាយវិធានការការពារតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងស្រុកចំការលើទាំងមូល។