គ្រួសារកំពុងជួបការលំបាក ចំនួន ០២គ្រួសារ រស់នៅភូមិត្រពាំងពរ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្ដ មណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត

(កំពង់ឆ្នាំង)៖ រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្ដ មណ្ឌលកំពង់ឆ្នាំង  លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចុះចែកអំណោយដល់គ្រួសារកំពុងជួបការលំបាក ចំនួន ០២គ្រួសារ រស់នៅភូមិត្រពាំងពរ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកជំទាវ បានសំណេះសំណាលនឹងសាកសួរសុខទុកដល់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការផ្តាំផ្ញើបងប្អូន សូមរស់នៅស្អាត ហូបស្អាត និងថែរក្សាសុខភាពឱ្យបានល្អ ប្រសិនបើមានបញ្ហាសុខភាពសូមអញ្ជើញទៅទទួលសេវានៅមណ្ឌលសុខភាពដែលនៅជិតផ្ទះលោកអ្នក។  អំណោយដែលបាននាំយកទៅចែកជូន ក្នុងឱកាសនោះរួ មមាន៖ អង្ករ ទឹកត្រី ទឹកសុីអុីវ មី និងថវិកាមួយចំនួនផងដែរ ៕