ក្រុមការងារទទួល និងដឹកជញ្ជូន របស់អាជ្ញាធរខេត្តសៀមរាប នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ

(សៀមរាប)៖ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ របស់អាជ្ញាធរខេត្តសៀមរាប នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ៣៦នាក់ ស្រីចំនួន ១៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,១២៨នាក់ ស្រីចំនួន ៥,២៥២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,១២៨នាក់ ស្រី ៥,២៥២នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕

ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប
កែសម្រួលដោយ លីវ សុខុន