សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង

(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន ០៨គ្រួសារ នៅភូមិទំនប់ សង្កាត់ប៉ាលហាល និងបន្តសួរសុខទុក្ខក្រុមគ្រូ ពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័ក កំរិត២ នៅទីតាំងផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ១យួរ ទឹកស៊ីអីវ ១យួរ ថវិកាមួយចំនួន គ្រួសារកុមារីពិការ បន្ថែមជូន រទះរុញជនពិការ ១ សារុង៣ ក្រមា១ មុង១ ភួយ១។

ក្រុមគ្រូពេទ្យ ប្រចាំការ ទឹកសុទ្ធចំនួន ២កេស ម៉ាស់ ១ដំ អាល់កុល ៥លីត្រ និងថវិកាចំនួន ២៦០,០០០ រៀល
ផងដែរ ៕