សកម្មភាពក្រុមការងារ ស.ស.យ.ក បានចុះផ្សព្វផ្សាយតាមរយៈចែកខិតប័ណ្ឌ អប់រំណែនាំដល់ប្រជាពលរដ្ឋ ពីការទប់ស្កាត់ និងអនាម័យ ការពារជំងឺកូវីត ១៩

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី ២២ មេសា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.ក បានចុះផ្សព្វផ្សាយតាមរយៈចែកខិតប័ណ្ឌ អប់រំណែនាំដល់ប្រជាពលរដ្ឋ ពីការទប់ស្កាត់ និងអនាម័យ ការពារជំងឺកូវីត ១៩

១-ស.ស.យ.ក សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលប្រចាំនៅច្រកអូរស្មាច់ បានចុះផ្សព្វផ្សាយតាមរយៈចែកខិតប័ណ្ឌ អប់រំណែនាំដល់ប្រជាពលរដ្ឋ ( ពិសេសអ្នកវិលត្រលប់មកពីថៃ រស់នៅដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន) និងអោយមានអនាម័យជាប់ជាប្រចាំ ដោយការលាងសម្អាត់ដៃ នឹងសាប៊ូ អាល់កុលជាដើម។

២-សសយក ស្រុកចុងកាល់ និងយុវជនឃុំជើងទៀនបានចុះចាក់មេក្រូ បិទផ្ទាំងប៉ាណូ និងចែកខិតប័ណ្ណផ្សព្វផ្សាយនៅក្នុងឃុំជើងទៀនបាន៤ភូមិ ភូមិជើងទៀន ភូមិគោកពង្រ ភូមិស្រែប្រាំង និងភូមិឆ្កែស្រែង។

៣-សសយក ស្រុកត្រពាំងប្រសាទ រួមជាមួយសសយក ឃុំត្រពាំងប្រសាទ សសយកឃុំអូរស្វាយ និងសសយកឃុំព្រះប្រទ្បាយ បានចុះចាក់មេក្រូ ចងបដាផ្សព្វផ្សាយ និងចែកខិតប័ណ្ណអប់រំបង្ការជំជឺCovid19 នៅតាមទីសាធារណៈ និងខ្នងផ្ទះប្រជាពលរដ្ឋ។

៤-ស.ស.យ.ក ស្រកបន្ទាយអំពិលនិងសសយក ឃុំអំពិល សសយកឃុំបេង បានចុះចាក់សារផ្សព្វផ្សាយ អប់រំរបស់ក្រសួងសុខាភិបាល នៅតាមភូមិក្នុងឃុំ។

៥-លោក អាន់ សាមិត្ត ប្រធានសសយកស្រុក បន្ទាយអំពិល បានដឹកនាំក្រុមការងារ នាំយកអំណោយកាកបាទក្រហម ជូនគ្រួសារទីទាល់ចំនួន ៥គ្រួសារ (ភូមិត្រប់៤គ្រួសារ និងភូមិអំពិល ១គ្រួសារ ឃុំអំពិល) ក្នុង១គ្រួសារទទួលបានអង្ករ១ការ៉ុង មី១កែស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ និងឃីត១កញ្ចប់។ បន្តនាំយកថវិកា១៦០.០០០រៀល អង្ករ១ការ៉ុង មី១កែស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ ចូលរួមបុណ្យសពលោក ទីង ជានិច្ច អនុភូមិរុងរឿង ឃុំអំពិល និងថវិកា ៣៧០.០០០រៀល អង្ករ១ការ៉ុង មី១កែស ត្រីខ១យួ ទឹកស៊ីអ៊ិវ១យួ ទឹកសុទ្ធ២០យួ ចូលរួមបុណ្យសពលោកយាយ យួន ដែលទទួលបានផ្ទះទេវតានៅបរិវេណវត្តអំពិល ឃុំអំពិល។