សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យចុះធ្វើសកម្មភាព ចាក់មេក្រូ និងចែកខិតប័ណ្ណ ផ្សព្វផ្សាយពីការទប់ស្កាត់ និងអនាម័យ ការពារជំងឺកូវីត ១៩

ថ្ងៃទី ២១ មេសា ឆ្នាំ២០២០ ស.ស.យ.ក ស្រុកចុងកាល់ និង សសយក ឃុំចុងកាល់ បានចុះចាក់មេក្រូ បិទផ្ទាំងប៉ាណូ និងចែកខិតប័ណ្ណផ្សព្វផ្សាយនៅក្នុងឃុំចុងកាល់បាន៨ ភូមិ ភូមិគោកវត្ត ភូមិចុងកាល់ ភូមិបន្ទាយចាស់ ភូមិបន្ទាយថ្មី ភូមិឈក ភូមិស្រម៉ ភូមិក និងភូមិព្រៃធំ។ ២សសយក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ រួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានផ្សព្វផ្សាយពីការទប់ស្កាត់ និងអនាម័យ ការពារជំងឺកូវីត នៅភូមិឈូកស។

៣-សសយកស្រុក បន្ទាយអំពិល បានចុះចាក់មេក្រូ និងចែកខិតប័ណ្ណផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវី១៩ បានចំនួន១៦ភូមិ(ឃុំគោកមន៥ភូមិ ឃុំបេង៥ភូមិ និងឃុំគោកមន បាន៦ភូមិ)។

៤-សសយកឃុំបេង ស្រុកបន្ទាយអំពិល បានចុះចាក់មេក្រូ និងចែកខិតប័ណ្ណផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ បានចំនួន៥ភូមិ ក្នុងឃុំបេង។