ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតអបអរសាទរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក្នុងឱកាសដែលសម្ដេចត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញ ប្រសិទ្ធនាមផ្លូវ ២០០៤ ជា “មហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតអបអរសាទរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក្នុងឱកាសដែលសម្ដេចត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យសាលារាជធានីភ្នំពេញប្រសិទ្ធនាមផ្លូវ២០០៤ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ(ផ្លូវលេខ ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ៤៤៥០ម៉ែត្រ និងទទឹងប្រវែងប្រមាណ២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា “មហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”។សូមអានខ្លឹមសារលិខិតអបអរសាទរទាំងស្រុង ដូចខាងក្រោម៖