ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញចុះត្រួតពិនិត្យ មើលទីតាំងភូមិសាស្ត្រមួុយចំនួន ដែលស្ថិតក្នុង ទឹកដីនៃស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួុមដំណើរដោយ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យមើល ទំនប់អាងបង្ហៀររទឹកអូរស្វាយ
មួុយកន្លែងដែលស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្ដម ប្រាក់ សុវណ្ណ បានសង្គេតឃើញថាមានសត្វស្លាបដ៏កម្រជាច្រើន រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដូចច្នេះយើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្ស នូវប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ និងដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

ឯកឧត្តម ក៏បានធ្វើការសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអង្គភាពចំណុះទាំងអស់ដែលមានវត្តមានឈរជើង នៅក្បែរតំបន់សត្វស្លាបកំពុងរស់នៅ ក្នុងភូមិសាស្ត្រខាងលើនេះ សូមបញ្ឈប់សកម្មភាពចំពោះការលបលួចចូលបរបាញ់និងកុំយកឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានហាមឃាត់ ចុះទៅធ្វើការដាក់នេសាទ នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយនោះជាបន្តទៀត។

ឯកឧត្តមបានបន្ថែមទៀតថា បើយើងគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបានសត្វស្លាបប្រភេទដ៏កម្រនេះ នោះ ទៅថ្ងៃមុខប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងមានជីវភាពធូរធារ ដោយទទួលបានផលប្រយោជន៍ជាច្រើន ដូចជាការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនានា ជូនឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅទីនេះ ។


ឯកឧត្ដម ប្រាក់ សុវណ្ណ ក៍បានបន្តរដំណើរទៅវត្តបុរីស្វ:រៈ នឹងមជ្ឈមណ្ឌលបណ្តាុះបណ្តាលព្រះវិហារ.យ៉ាឡាយ ក្នុងនោះក៍មានការសំណូមពរ ពីរព្រះចៅអធិការវត្តបុរីស្វៈរៈ ក្នុងការកសាងកុដមួុយខ្នង ដែលមានការខូចខាត នឹងប្រេះបែក ស្ទើរទាំងស្រុង និងបន្តទៅសាលាបណ្តុះបណ្តាលវិជ្ជាវីវ:ព្រះវិហារ.យ៉ាឡាយ បានដាស់តឿនអោយគ្រូបើកវគ្គបណ្តុះបណ្តាលឡើងវិញទៅតាមជំនាញដែលលោកគ្រូធ្លាប់បង្ហាត់បង្រៀនកន្លង់មក៕ ដោយ៖ មន្តីរព័ត៌មានខេត្តព្រះវិហារ