ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៣ខ្សែ

(កំពង់ឆ្នាំង)៖ នាថ្ងៃ២០ ខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៣ខ្សែដូចខាងក្រោម៖

១-សកម្មភាពថែទាំខួប ដោយបន្តការងារ កៀរនិងកិនបង្ហាប់តួថ្នល់ លើការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។

២-សកម្មភាពថែទាំប្រចាំ លើការងារស្រោចកៅស៊ូគ្របលើស្នាមប្រេះ លើកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។

៣-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារកៀរសម្រួលដីក្រួសក្រហមលើកំណាត់ផ្លូវខេត្តលេខ ១៥៣ អា៥ ក្នុងស្រុកកំពង់ឡាច៕