ក្រុមការងារ ស.ស.យ.ក ស្រុកស្រីសន្ធរ បានចុះយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់នៃការរីករាលដាលវីរុសកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ

(កំពង់ចាម)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ យុវជនសហភាពសហព័ន្ធកម្ពុជា ស្រុកស្រីសន្ធរ និងអាជ្ញាធរស្រុក ឃុំបានចុះយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់
នៃការរីករាលដាលវីរុសកូរ៉ូណា ឬ COVid-19 ដោយចាក់មេក្រូ ចែកខិត្តប័ណ្ណ បិទបដា ចែកសាប៊ូ ចែកទឹកអាល់កុលលាងដៃ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំប្រាំយ៉ាមដល់ក្នុងផ្ទះ ។

ក្នុងនោះដែរ ក៏មានជាសារក្រើនរម្លឹកដល់បងប្អូនទាំងអស់រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានជាប្រចាំ៕