ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប

(សៀមរាប)៖  នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល ថ្ងៃនេះទទួលបានចំនួនសរុប ៦៣នាក់ ស្រីចំនួន ២៦នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១១,៩៧៣នាក់ ស្រីចំនួន ៥,១៨៥នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១១,៩៧៣នាក់ ស្រី ៥,១៨៥នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕

ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន