អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានចែកជូនដល់ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយអំពីការការពារជំងឺ កូវីដ១៩ រួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានផ្ដល់អំណោយជាខិត្តប័ណ្ណផ្សព្វផ្សាយ និងថវិកាមួយចំនួនដល់ ស.ស.យ.ក ទាំង២៥ រាជធានី ខេត្ត ដោយឡែកខេត្តកំពង់ចាមនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្តចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺ កូវីដ១៩ និងថវិកាដល់ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយក្នុង១ស្រុកទទួលបានខិត្តប័ណ្ណផ្ទាំងតូចចំនួន៣០០ផ្ទាំង ផ្ទាំងធំចំនួន២ផ្ទាំង និងថវិកាចំនួន ១.០០០.០០០រៀល។

ស.ស.យ.ក ខេត្តកំពង់ចាមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងសម្ភារៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ សង្ឃឹមថាប្រទេសកម្ពុជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះក្នុងពេលឆាប់ៗ។