អាជ្ញាធរខេត្ត​ព្រះវិហារ ចុះពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខា​កាកបាទក្រហម​ស្រុក​ជ័យសែន

(ព្រះវិហារ​) ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ ឯកឧត្តមឡុង​ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​ សាខា​កាកបាទក្រហមខេត្ត​
រួមជាមួយ​ក្រុមការងារ​។​

កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ បាន​ចុះ​សាក​សុខទុក្ខ​គ្រូពេទ្យ​ នៅ​មណ្ឌល​សុខភាព​ស្អាង​ និង​បាន​ពិនិត្យ​ការសាងសង់​អាគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​។​

បន្ទាប់មក​បាន​បន្ត​សួរសុខទុក្ខ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ពើក​ ក្នុងស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​

ឯកឧត្តមប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ សាកសួរសុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ ចំពោះ​បងប្អូន​ កងកម្លាំង​និង​ក្រុមគ្រូពេទ្យ​ដែល​បាន​ខិតខំ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ​។​

​ឯកឧត្តមប្រធាន​ ក៏បាន​ផ្តាំផ្ញើ​រសូមឱ្យ​ខិតខំ​ថែរក្សា​សុខភាព​និង​ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ រងគ្រោះ​និង​ងាយ​រងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​សម្ភារ​ផ្តល់ជូន​រួមមាន​៖ មី,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​សាច់ក្រក​,​អាកុល​,​ម៉ាស់​និង​ថវិកា​រដ្ឋបាលខេត្ត​ ចំនួន​៥០០.០០០​រៀល​។​

ក្នុងឱកាស​នោះដែរ​ រដ្ឋបាលខេត្ត​ក៏បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ប្រជាការពារ​បុ​គ្ក​លិ​ក​ពេទ្យ​ អ្នកជំងឺ​សម្រាក​ព្យាបាល​សរុប​ចំនួន​១៩៧​នាក់​ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន២០.០០០​រៀល និង​ក្រមា​១ផថដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ (សម្រួល ៖ ខៀវ យុទ្ធវង្ស)