អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ និងសួរសុខទុកអាជ្ញាធរឃុំ និងភូមិក្នុងស្រុកពួក ស្រុកអង្គរជុំ និងស្រុកវ៉ារិន

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ អភិបាលរងខេត្ត ៣រូប បានដឹកនាំប្រតិភូ ចុះទៅកាន់ស្រុកចំនួន៣រៀងៗ ក្នុងនោះមាន៖ ១- លោកពៅ ពិសិដ្ឋ អភិបាលរងខេត្តចុះទៅឃុំស្រែណូយ ស្រុកវ៉ារិន ២-លោក ពិន ប្រាកដ អភិបាលរងខេត្តចុះទៅឃុំចារឈូក ស្រុកអង្គរជុំ និង៣- ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តចុះទៅឃុំដូនកែវ និងឃុំរើល ស្រុកពួក ។

ក្នុងឱកាសដំណើរបំពេញបេសកម្មនោះ មានគោលបំណងជួបសាកសួរសុខទុក្ខកម្លាំងចម្រុះដែលដាក់ត្រួត​ពិនិត្យតាមព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ, ចុះពិនិត្យការអនុវត្តវិធានការបង្ការ ទប់ស្កាត់​ជំងឺកូវីត១៩ , ជួបសំណេះសំណាល និងចែកអំណោយជូនមេភូមិ, អនុប្រធានភូមិ និងសមាជិកភូមិ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប