ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពីការបង្កើតកម្មវិធី «ពិព័រណ៌ស្នាដៃ សិល្បករវ័យក្មេង របស់អង្គការ UNESCO»

(ភ្នំពេញ)៖ ក្រសួងព័ត៌មានមានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ជាពិសេសមាតា និងអាណាព្យាបាលទាំងអស់ជ្រាបថា ក្នុងអំឡុងពេលកុមារតូចៗបាននឹងកំពុងបន្តការសិក្សារៀន សូត្រនៅតាមគេហដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19នេះ ការិយាល័យអង្គការ UNESCO » ប្រចាំនៅកម្ពុជាបានបង្កើតកម្មវិធី«ពិព័រណ៍ស្នាដៃសិល្បករវ័យក្មេង របស់អង្គការ UNESCO» ដើម្បី​ឲ្យកុមារតូចៗដែលមានអាយុចាប់ពី០៦ឆ្នាំដល់១២ឆ្នាំ បានចូលរួមការប្រកួតប្រជែងគូរូបស្នាដៃ​សិល្បៈ អំពីតំបន់បេតិកភណ្ឌពិភពលោកនានា ដែលកុមារតូចៗធ្លាប់បានទៅទស្សនាកំសាន្តដោយ​ផ្ទាល់ ឬបានឃើញនៅក្នុងសៀវភៅ នៅក្នុងភាពយន្ត ឬក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។

ដើម្បីស្វែងយល់បន្ថែមអំពីរឿងរ៉ាវផ្សេងៗនៅតាមតំបន់បេតិកភណ្ឌពិភពលោកនីមួយៗ ក្មួយៗកុមារតូចៗ ក៏អាចចូលរបើកមើលបញ្ជីបេតិកភណ្ឌពិភពលោក (World Heritage List)​ដែលមាននៅលើគេហទំព័ររបស់អង្គការ UNESCO ផងដែរ៕ ដោយ៖ ធូ កុសល
សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖