គណ:ប្រតិភូខេត្តកំពង់ធំបានអញ្ជើញធ្វើដំណើរទៅតំបន់ព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិដើម្បីរង់ចាំទទួល នៃការវិលត្រឡប់របស់ពលករ ពលការិនី មកពីប្រទេសថៃ

(កំពង់ធំ) គណ:ប្រតិភូខេត្តកំពង់ធំដឹកនាំដោយលោក ព្រឹម រដ្ឋា អភិបាលរងខេត្កំពង់ធំ អមដំណើរដោយអស់លោកជាថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរនានាពាក់ពន័្ធ បានអញ្ជើញធ្វើដំណើរមកតំបន់ព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីរង់ចាំទទួល នៃការវិលត្រឡប់នៃពលករ ពលការិនី ដែលបានវិលត្រឡប់មកស្រុកកំណើតនៅខេត្តកំពង់ធំ ចាប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២០រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០។

ក្នុងឱកាសជូនដំណើដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃនាពេលនោះលោក ព្រឹម រដ្ឋាអភិបាលរងខេត្តបានលើកឡើងថាបញ្ហាពលករចំណាកស្រុកមកពីប្រទេសថៃគឺជាបញ្ហារបស់រាជរដ្ឋាភិបាលដូចជាអាជ្ញាធរខេត្តកំពង់ធំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរួចចាកផុតអំពីជំងឺ កូវីដ ១៩ ដោយមានសកម្មភាពដូចជាការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមរយៈគ្រូពេទ្យជំនាញណែនាំប្រជាពលរដ្ឋឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ហើយមន្ត្រីជំនាញរបស់សុខាភិបាល និងអាជ្ញាធរខេត្តនីមួយៗយកចិត្តទុកដាក់ចំពោះបងប្អូន ពលករ របស់យើង បានន័យថាត្រូវយកគាត់មកពិនិត្យសុខភាពឱ្យបានល្អិតល្អន់ហើយការត្រួតពិនិត្យនេះទៀតសោតគឺធ្វើជាច្រើនលើកច្រើនសារមុននិងអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ។

លោកអភិបាលរងខេត្ត ក៏បានធ្វើការអប់រំណែនាំ ដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមថែរក្សាសុខភាព ដោយប្រកាន់ឲ្យខ្ជាប់ខ្ជួននូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនិងសាប៊ូ អោយ បានញឹកញាប់ ប្រសិនបើ មានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។ ការធ្វើបែបនេះគឺដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ផងដែរថា គណៈប្រតិភូខេត្តកំពង់ធំ បានរៀបចំទទួលពលករ ពលការិនីវិលត្រឡប់មកពីប្រទេសថៃ រួមមានច្រកអូស្មាច់ ខេត្តឧត្តមានជ័យ. ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ .ច្រកដូងហៅឡែមខេត្តបាត់ដំបង ដែលច្រកនីមួយៗដឹកនាំដោយអភិបាលរងខេត្ត និងមន្ទីរជំនាញ។

ជាលទ្ធផលគិតត្រឹមថ្ងៃទី ១០ រហូតដល់
ថ្ងៃទី ១៥ខែមេសាឆ្នាំ ២០២០នៅវេលាម៉ោង១២.៣០នាទីមានបងប្អូនជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃមានសរុបចំនួន១១៤នាក់ ស្រី៣៤នាក់ ៕