សប្បុរសជន​បន្ត​ផ្ដល់​ថវិកា​ចូលរួម​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តកំពង់ចាម

(​កំពង់ចាម​)៖ ប្រធាន​សហគមន៍​កសិក​ម្ម​សំបូរ​មានជ័យ ដឹកនាំ​ដោយ លោក​ឆេង ថុង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ បាន​នាំ​ថវិកា​ចំនួន​២.០០០.០០០​រៀល ប្រគល់ជូន​គណៈកម្មកា​រ​ប្រឆាំង​ជំងឺ​កូរ​វីដ​-១៩ ខេត្ត​កំពង់ ចាម ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​តំណាង​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ ដែល​បាន​ប្រមែប្រមូល​ថវិកា រួមគ្នា​យកមក​ផ្តល់ជូន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម​នាពេល​នេះ​។

​សកម្មភាព​មនុស្សធម៌​នេះ​ផងដែរ គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែលជា​ការជួយ​រំលែក​ទុក្ខលំបាក ការខ្វះខាតរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ការពារ​ទប់ស្កាត់ ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុងការ​អំពាវនាវ និង​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ និង​បងប្អូន​សប្បុរសជន​នានា ដើម្បី រួមគ្នា​ប្រយុទ្ធ ទប់ស្កាត់ ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩) នេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​