លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បាននាំយកអំណោយរបស់រដ្ឋបាលខេត្តផ្ដល់ជូនកងកម្លាំងឈរជើងគោលដៅស្រុកកងមាស

(កំពង់ចាម)៖ នៅរសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០នេះ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម និងជាអភិបាលរងខេត្តបាននាំយកសម្ភារៈ ស្បៀងអាហារ និងឧបករណ៍ ទឹកសម្លាប់មេរោគ ព្រមទាំងថវិកាចំនួន​ ៥០០.០០០រៀល ដែលជាអំណោយរបស់រដ្ឋបាលខេត្ត មកផ្តល់ជូនដល់កងកម្លាំងដែលឈរជើងគោលដៅស្រុកកងមាស។ 

សង្កេតឃើញថាការអនុវត្តបទបញ្ជា មានភាពល្អប្រសើរ សមត្ថកិច្ចអនុវត្តការងារបានល្អតាមផ្លូវក្នុងស្រុកកងមាស ប្រជាពលរដ្ឋស្ងៀមស្ងាត់នៅតាមផ្ទះរៀងៗខ្លួន ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរបានល្អ។ ក្រៅពីនេះមានតិចតួចណាស់ ដែលឃើញមានការជួបជុំផឹកស៊ីក្រុមធំ និងក្មេងៗប្រហែល១០នាក់ជិះម៉ូតូដើរលេង។ ក្រុមការងារបានណែនាំពួកគាត់នៅនឹងកន្លែងហើយ សង្ឃឹមថាស្ថានការណ៍អាចនឹងល្អប្រសើរ។