សម្ភារ និងស្បៀងអាហារបម្រុងរបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានយកទៅប្រគេនព្រះសង្ឃនៅវត្តចំនួន ០២ នៅក្នុងស្រុកសាមគ្គីមានជ័យ

 

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំស្រុក បាននាំយកសម្ភារ និងស្បៀងអាហារបម្រុងរបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន ០២ កន្លែង ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ទី១ វត្តត្រពាំងខ្ចៅ ស្ថិតនៅក្នុងឃុំឈានឡើង ដឹកនាំដោយ លោក វន ស៉ីផា អភិបាលស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសាលាស្រុក , លោកមេឃុំ , ស្មៀនឃុំ និងលោកមេភូមិ អំណោយរួមមាន៖ អង្ករ ចំនួន ៥០គីឡូក្រាម, មីជាតិ ចំនួន កេស, អំបិល ចំនួន គីឡូក្រាម, ត្រីខកំប៉ុង ចំនួន ១០ កំប៉ុង, សាប៊ូ Protect ចំនួន ដុំ, ទឹកត្រី ចំនួន ដប, ទឹកស៉ីអីវ ចំនួន ដប, អាល់កុល ចំនួន ដប និងបច្ច័យព្រះសង្ឃ ចំនួន ១០ ម៉ឺនរៀល។

ទី២ វត្តរលាំងនាគ ស្ថិតនៅក្នុងឃុំស្វាយជុក ដឹកនាំដោយ លោកស្រី ជា ម៉ៅ អភិបាលរងស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសាលាស្រុក , លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំ អំណោយរួមមាន៖ អង្ករ ចំនួន ១០០ គីឡូក្រាម, មីជាតិ ចំនួន កេស, អំបិល ចំនួន គីឡូក្រាម, ត្រីខកំប៉ុង ចំនួន ២០ កំប៉ុង, សាប៊ូ Protect ចំនួន ១២ ដុំ, ទឹកត្រី ចំនួន១២ ដប, ទឹកស៉ីអីវ ចំនួន ១៣ ដប, អាល់កុល ចំនួន ដប និងបច្ច័យព្រះសង្ឃ ចំនួន ១០ ម៉ឺនរៀល។

សូមបញ្ជាក់ថាអំណោយដែលបាននាំយកទៅប្រគេនព្រះសង្ឃ គឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានផ្តល់ជូនរដ្ឋបាលស្រុកនូវសម្ភារ និងស្បៀងអាហារបម្រុងដើម្បីរក្សាទុកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃឃុំទាំង០៩ របស់ស្រុកសាមគ្គីមានជ័យ ដែលមានមានជីវភាពខ្វះខាតស្បៀងអាហារនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលខាងមុខ ពិសេសនៅក្នុងកាលៈទេសៈនៃការបង្ការ និងទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩