រដ្ឋបាលខេត្តសៀមរាប អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាលត្បាត នៃជំងឺកូវីដ- ១៩

(សៀមរាប)៖ នៅវេលាម៉ោង២៤និង០០នាទី នារាត្រីថ្ងៃទី០៩ ខែ មេសាឆ្លងចូលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបញ្ជាកងកម្លាំងសមត្ថកិច្ចចម្រុះ ដើមី្បធ្វើការត្រួតពិនិត្យការធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ នៅគ្រប់ព្រំប្រទល់រដ្ឋបាលខេត្ត និង ខេត្ត ស្រុក និង ស្រុក និង បំរាមគោចរណ៍នៅក្នុងក្រុង ស្រុក ។

ក្នុងសកម្មភាពនេះ កម្លាំងសមត្ថកិច្ចខេត្ត បានដាក់នៅកងកម្លាំងធ្វើការត្រួតពិនិត្យ នៅតាមច្រកចេញចូលសំខាន់ៗទាំង ៦របស់ខេត្ត រួមមានផ្លូវព្រំប្រទល់: ខេត្តកំពង់ធំ, ខេត្តព្រះវិហារ , ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ (មានច្រកអូរស្មាច់ និង ច្រកជាំស្រង៉ាំ )និងផ្លូវទឹកបឹងទន្លេសាប ។

យុទ្ធនាការនេះរដ្ឋបាលខេត្ត អនុវត្តបានយ៉ាងពេញលេញ និងសម្រេចបានជោគជ័យយ៉ាងល្អប្រសើរ ៕  ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប