សមត្ថកិច្ច កំពុងអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីសុវត្តិភាព ពលរដ្ឋទូទៅចៀសផុតពីការឆ្លងរាលដាលជម្ងឺកូវីដ១៩ដល់សហគមន៍

(ព្រះវិហារ)៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋទូទៅចៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់សហគមន៍ កម្លាំងចំណុះអោយស្នងការដ្ឋាននគរបាលខេត្ត
ព្រះវិហារ គ្រប់បណ្តាក្រុងស្រុក បាននិងកំពុងអនុវត្តន៍ចុះតាមគោលដៅ បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធិភាពនិងយកចិត្តទុកដាក់ផងដែរ។

បើសមត្ថកិច្ចបានអោយដឹងថា ច្រកចេញចូលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួយ បូករួមទាំងគោលដៅទេសចរណ៍ និងទីប្រជុំជនផងនោះ ចាប់តាំងពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០យប់មិញ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាននិងកំពុងអនុវត្តន៍បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត។

សកម្មភាពទាំងនេះ ត្រូវបានអនុវត្តតាមបទបញ្ជាបន្ទាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ​ដាក់​កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩នៅ​ក្នុង​កាលៈទេសៈពិសេស​ចំពោះមុខក្នុងពេលបច្ចុប្បន្ន ដើម្បីទប់ស្កាត់មិនឲ្យជំងឺនេះរាលដាល​ឈាន​ចេញពី​ដំណាក់កាល​នៃ​ការ​ឆ្លង​ដោយសារ​ ការ​នាំ​ចូល​ពី​ប្រភព​ខាងក្រៅទៅដល់​ដំណាក់កាល​នៃ​ការ​ឆ្លង​រាលដាល​ដល់ប្រជាជន​ក្នុង​សហគមន៍​។

ក្នុង​សកម្មភាព​នេះដែរកម្លាំង​សមត្ថកិច្ច ​បាន​ធ្វើការត្រួតពិនិត្យដោយអនុវត្តតាមខ្លឹមសានៃបទបញ្ជារបស់រាជរដ្ឋាភិបាលទាំងស្រុងទៅលើអ្នក ដែលបន្តការធ្វើដំណើរនៅតាមបណ្តា ច្រកចេញចូលទូទាំងខេត្តផង ក៏ដូចជាការជួបជុំប្រមូលផ្តុំផឹកស៊ីសប្បាយនៅ តាមរម្មណីយដ្ឋានឬតំបន់ទេសចរណ៍នានាផងដែរដែលសកម្មភាពមួយនេះ ដែលបានធ្វើអោយមតិមហាជនជាច្រើន បានសម្តែងការគាំទ្រនិងវាយតម្លៃថាជាវិធីសាស្ត្រដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាលក្នុង​ការ​ទប់ស្កាត់​ការ​រាតដាលនៃ​ជំងឺ​កូ​វីដ​១៩។

​ក្រោយពីសមត្ថកិច្ចបានអនុវត្តតាមគោលដៅចំពោះ​ការធ្វើចរាចរណ៍នៅតាមច្រកចេញចូលទាំងអស់ ហាក់មានសភាពស្ងប់ស្ងាត់ ដោយមិនសូវមានការធ្វើ​ចរាចរណ៍​ឡើយ​រហូតដល់​ថ្ងៃទី១០ ខែមេសា​នេះ​ សូម្បីតែនៅតាម​ទីផ្សារ​មួយចំនួនក៏មាន​សភាព​ស្ងាត់ផងដែរ ដោយសាតែពួកគាត់បានយល់ដឹង អំពីកិច្ចខិតខំយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលទៅលើផលអាក្រក់របស់រោគដ៏កាចសាហាវមួយនេះ៕ ដោយ៖ មន្ទិរព័ត៌មានខេត្តព្រះវិហារ