ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន និងដើម្បីអបអរសាទខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុម ជីប ម៉ុង ដែលតែងតែរួមចំណែកក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារដូចគ្នាជូនរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩៕