រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ដោយខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មការ-និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់​កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម៕ ដោយ៖ ធូ កុសល
សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖