អភិបាលស្រុកបន្ទាយមាសនិងអាជ្ញាធរមូលដ្ឋានអមដំណើរដោយក្រុមការងារស.ស.យ.ក ធ្វើការចុះផ្សព្វផ្សាយណែនាំនិងចែកម៉ាស់ វាស់កម្ដៅ ជូនប្រជាពលរដ្ឋ

(កំពត)៖ ថៃ្ងទី០៩ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជន សសយក ស្រុកបន្ទាយមាស សសយក ថ្នាក់ឃុំ និង សសយក វិទ្យាល័យហ៊ុនសែនបរិវាស សហការជាមួយ លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយណែនាំនិងចែកម៉ាស់ វាស់កម្ដៅ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំត្រពាំងសាលាខាងលិច និងផ្សារត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីអោយបងប្អូនបានយល់ដឹងអំពីបញ្ហាឆ្លងនិងការពារខ្លួនពីជំងឺcovid19។

ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងកំពត  បានដឹកនាំ​ក្រុមការងារសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងកំពត រដ្ឋបាលសង្កាត់ ក្រុមប្រឹក្សាសង្កាត់​លោកមេភូមិ ប៉ុស្តិ៍​នគរបាល​ បានចុះអប់រំតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ អំពីវិធានការ ការបង្ការ ការពារ ជំងឺកូវីដ១៩ និងបានចែកជូន​ សាប៊ូលាងដៃ​ ម៉ាស់​ អាល់កុលលាងដៃ​នៅក្នុងមូលដ្ឋានសង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត ខេត្តកំពត​ ​។