ស.ស.យ.ក ស្រុកកំពង់សៀម ចូលរួមយុទ្ធនាការផ្សព្វផ្សាយអនាម័យការពារជំងឺឆ្លងកូវីដ១៩

(កំពង់ចាម)៖ នៅព្រឹកថ្ងៃ០៩ ខែមេសា ឆ្នាំ២០២០ ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចូលរួមយុទ្ធនាការផ្សព្វផ្សាយអនាម័យការពារជំងឺឆ្លងកូវីដ១៩ ចំនួន៤ឃុំ គឺឃុំកោះមិត្ត ឃុំកោះរការ ឃុំគគរ និងឃុំកោះទន្ទឹម ក្រោមការដឹកនាំរបស់លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៊ិន ឡាដា អភិបាលនៃគណ:អភិបាលស្រុក និងលោក លោកស្រី អភិបាលរងនៃគណ:អភិបាលស្រុក ព្រមទាំងកងកម្លាំងទាំងបី មន្ត្រីរាជការ ក្រុមកាយរិទ្ធិ កាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន៕