ឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយឃុំឈូក បានប្រគល់សម្ភារសម្រាប់ការពារជំងឺកូវិដ-១៩ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

(កំពង់ធំ)៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០ នៅស្រុកប្រាសាទសំបូរ ឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសចុះជួយឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានលើកឡើងថា កុំឲ្យមានការរីករាលដាលនៃជំងឺឆ្ល ងcovid -១៩ នៅតាមមូលដ្ឋាន យើងត្រូវចូលរួមផ្សព្វផ្សាយ ពីវិធីការពារ ទប់ស្កាត់ និងបង្ការជំងឺcovid-១៩ ដោយធ្វើអនាម័យជាប្រចាំដល់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ ការទប់ស្កាត់ និងរីករាលដាលនិងការបង្កជំងឺ covid19 ស្ថិតនៅភូមិត្រពាំងសាលា ឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឯកឧត្តមបានថ្លែងផ្តាំផ្ញើដល់រដ្ឋបាលស្រុកប្រាសាទសំបូរ ត្រូវអប់រំបងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល រឺជែលជាប្រចាំ ចៀសវាងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរឺខលទៅ(លេខទូរសព្ទ័១១៥) ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិចឯកជន ដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

ឯកឧត្តមបានបន្តថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការពាជំងឺកូវិដ-១៩ ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា អ្នកដែលត្រូវមកពីប្រទេសក្រៅត្រូវដាក់នៅដោយឡែកចំនួន ១៤ ថ្ងៃពិនិត្យរកមេរោគឱ្យបានច្បាស់លាស់ តែក៏មិនទាន់មានប្រជាពលរដ្ឋឬពលករចំណាកស្រុកណាមួយមានរោគសញ្ញាសង្ស័យករណីកូវីដ-១៩នៅឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម បានយកអំណោយមកជូនដល់ឃុំឈូកមានដូចជា ម៉ាស៊ីនវាស់កម្តៅចំនួន០២គ្រឿង ម៉ាសចំនួន ០៥ប្រអប់អាកុលចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន០៣ កេស ដបបាញ់ចំនួន ១២ដប និងថវិកាមួយចំនួនផងដែរ ។ រដ្ឋបាលស្រុកប្រាសាទសំបូរចែកជូនសម្ភារៈដល់ឃុំឈូកមាន សាប៊ូ០៥ដុំធំ និងផ្ទាំងផ្សព្វផ្សាយចំនួន ៥០សន្លឹក៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ