ស.ស.យ.ក ស្រុកស្ទឹងត្រង់ ចូលរួមសម្អាតបរិស្ថាននៅតាមសួនច្បារ និងទីប្រជុំជនក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក បាន ស្រេង ប្រធានស.ស.យ.ក ស្រុកស្ទឹងត្រង់ បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក ព្រមទាំងកងកម្លាំងទាំងបី និងមន្ត្រីរាជការក្នុងស្រុក ចុះធ្វេីការសម្អាតបរិស្ថានអនាម័យនៅសួនច្បារ និងទីប្រជុំជនក្នុងស្រុកស្ទឹងត្រង់ ដើម្បីអោយប្រជាពលរដ្ឋបានរស់នៅស្អាតជៀសផុតពីជម្ងឺផ្សេងៗ៕ សម្រួល៖ សុភាព