ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្របខណ្ឌមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ទាំង១៤រូប បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ៤លាន៨សែនរៀល ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធានមន្ទីរ លោក ធីន សុីថាច និងលោក វ៉ាន់ វីរៈអនុប្រធានមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្របខណ្ឌ ទាំង១៤រូប នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សរុបចំនួនជាង ៤លាន៨សែនរៀល ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលកាន់តែច្រើនឡើង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ទាំង១៤រូប៖