ឯកឧត្តម ខ្លូត ផន និង ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយពីលោកឧកញ៉ា ហ៊ួត ឈឿន ដើម្បីយកទៅដោះស្រាយតម្រូវការក្នុងយុទ្ធនាការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម និង ឯកឧត្តមអភិបាលរងខេត្ត បានទទួលអំណោយជា អង្ករ៤តោន, ទឹកសុទ្ធ ១៦០យួរ ពីលោកឧកញ៉ា ហ៊ួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគីរី និងសហការី  ដើម្បីយកទៅដោះស្រាយតម្រូវការក្នុងយុទ្ធនាការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដែលកំពុងរីករាលដាលជាសកល។

បន្ទាប់មក ឯកឧត្តម ជា ក្រូច ប្រធានមន្ទីរពត៌មានខេត្តកំពង់ចាម តំណាងឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន និង លោកជំទាវ បាននាំយកថវិកា ៥០០០ដុល្លា ស.រ.អា ផ្តល់ជូន គណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ-១៩ ខេត្តកំពង់ចាម ។

លោក វ៉ា ពេជ្រ និងភរិយា ម្ចាស់ហាងលក់ម៉ូតូគ្រប់ប្រភេទ នៅខេត្តកំពង់ចាម បាននាំយកថវិកាចំនួន ៤លានរៀល ផ្តល់ជូន គណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ-១៩ ខេត្តកំពង់ចាម ។

លោក ប៊ិ ប៊ុនថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទ បាននាំយកថវិកា ៣លានរៀល ផ្តល់ជូន គណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ-១៩ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ-១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជាសំភារៈនិងថវិកាផ្ទាល់ខ្លួន ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវិដ-១៩ កុំអោយរីករាលដាលតទៅទៀត៕ ដោយ៖ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម