អភិបាលខេត្តបន្ទាយមានជ័យនិងសហការី បន្តសកម្មភាព ចុះសួរសុខទុក្ខ គ្រូពេទ្យ នៅសមរភូមិជួរមុខ ប្រយុទ្ធប្រឆាំងកូវិត-19

(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី នាំយកថវិកាសប្បុរសជន ទៅឧបត្ថម្ភដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។ ថវិកា និងសម្ភារៈ ជាអំណោយចូលរួមដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងឡាយ ជូនមករដ្ឋបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមអភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលជម្ងឺកូវីដ១៩ ត្រូវបាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធជម្ងឺកូវីដ១៩ថ្នាក់ខេត្ត ធ្វើការបែកចែកជូនទៅដល់ មន្រ្តីជំនាញ គ្រូពេទ្យ និងអង្គភាពជួរមុខបំពេញការងារប្រើប្រាស់ បង្កា ទប់ស្កាត់ និងប្រយុទ្ធនឹងជម្ងឺកូវីដ១៩។


ថ្ងៃពុធ ទី០៨ ខែមេសានេះ ឯកឧត្តមអភិបាលខេត្ត អមដំណើរដោយ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញបន្តនាំយកថវិកា របស់សប្បុរសជនចូលរួមជួយឧបត្ថម្ភមករដ្ឋបាលខេត្ត ចុះប្រគល់ដល់គ្រប់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែករួមមាន៖ ១-ស្រុកភ្នំស្រុកមន្ទីរពេទ្យបង្អែក ទទួលបានថវិកា ១លានរៀល មណ្ឌលសុខភាពចំនួន ០៦ ក្នុងមួយមណ្ឌល ថវិកា២០ម៉ឺនរៀល និងប៉ុស្តិ៍សុខភាព ចំនួន០២ ក្នុង១ប៉ុស្តិ៍ ១០ម៉ឺនរៀល ២-ស្រុកព្រះនេត្រព្រះ មន្ទីរពេទ្យបង្អែក ទទួលបានថវិកា ១លានរៀល , មណ្ឌលសុខភាពចំនួន០៩ ក្នុង១មណ្ឌលថវិកា ២០ម៉ឺនរៀល, ប៉ុស្តិ៍សុខភាព ចំនួន០៤ ក្នុង១ប៉ុស្តិ៍ថវិកា ១០ម៉ឺនរៀល។ ៣-ស្រុកមង្គលបូរីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី ថវិកា ២លានរៀល ,មណ្ឌលសុខភាព ចំនួន១៤ ក្នុង១មណ្ឌល ថវិកា ២០ម៉ឺន និងប៉ុស្តិ៍សុខភាពចំនួន០២ ក្នុង១ប៉ុស្តិ៍ ១០ម៉ឺនរៀល។ ៤-ក្រុងសិរីសោភ័ណ មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ថវិកា ១លានរៀលនិង មណ្ឌលសុខភាពចំនួន០៨ ក្នុង១មណ្ឌល ថវិកា ២០ម៉ឺនរៀល និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងឧបត្ថម្ភអង្ករ ១ការ៉ុង ក្នុង១មណ្ឌល ៕ ដោយ៖មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ