លោក នង គន្ធាវី ប្រធានក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៥០ភាគរយក្នុងមួយខែ ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក នង គន្ធាវី ប្រធានក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ អមក្រសួងការពារជាតិ នៃនាយកដ្ឋានហិរញ្ញកិច្ច អគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៥០ភាគរយ ក្នុងមួយខែ ចំនួន០៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ដោយគិតចាប់ពី ខែឧសភា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២០ ៕ ដោយ៖ ធូ កុសល