ឯកឧត្តម ប្រាក់ វ៉ាន់ដា បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួមក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩

(​ភ្នំពេញ​)៖ ឯកឧត្តម ប្រាក់ វ៉ាន់ដា ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអគ្គនាយក បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន​ចំនួន ២០០,០០០​រៀល រយៈពេល​៥ខែ ដោយ​គិត​ចាប់​ពី ខែឧសភា ដល់ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩៕ ដោយ​៖ ចំណាន