ក្រុមការងារ ស.ស.យ.ក ខេត្តពោធិ៍សាត់ បានចូលរួមជាមួយអាជ្ញាធរក្រុង ចុះចែកអង្ករជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥៩ គ្រួសារ

(ពោធិ៍សាត់)៖ រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និងក្រុងពោធិ៍សាត់ បានចូលរួមជាមួយអាជ្ញាធរក្រុង សង្កាត់ មេភូមិ យុវជនសយសស យុវជនបញ្ញាវ័ន្តក្មេងវត្តសមាគមននារី បានចុះចែកអង្ករជាអំណោយរបស់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត តាមកិច្ច្ចចង្អុលការរបស់ឯឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ចុះចែកអង្ករជូនប្រជាពលរដ្ឋដែលមានជីវភាពចំនួន ១៥៩ គ្រួសារ ក្នុងនោះសង្កាត់ផ្ទះព្រៃចំនួន ១៤៤ គ្រួសារ និងសង្កាត់បន្ទាយដី ១៥ គ្រួសារ ។

ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ (COVID-19) ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ក្នុងមូលដ្ឋានផងដែរ