សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងអំពីបើកអោយប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព , សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញលិខិតជូនដំណឹងស្តីពីការអនុញ្ញាតឱ្យប្រកួតកីឡាប្រដាល់ខ្មែរ តាមស្ថានីយ៍ទូរទស្សន៍ឡើងវិញ ប៉ុន្តែរាល់ការប្រកួតត្រូវយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការថែទាំអនាម័យក្នុងពេលប្រកួត រាល់ពេលប្រកួតពុំត្រូវអនុញ្ញាតឱ្យទស្សនិជន ចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ និងអ្នកចាំបាច់តែប៉ុណ្ណោះ ។

សូមអានលិខិតជូនដំណឹង របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូចខាងក្រោម៖