ក្រសួង​ព័ត៌មាន​ផ្ញើ​សារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ

(​ភ្នំពេញ)​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ បាន​​ផ្ញើ​សារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។

នៅក្នុងឱកាស​ទទួលអំណរឆ្នាំថ្មី ​ប្រពៃណីជាតិ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ មហាសករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចក្រឡា​ហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងវិបុលសុខ សុភមង្គល កម្លាំងពលំមាំមួន ប្រជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីបំរើប្រទេសជាតិឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿង៕ ដោយ​៖ ធូ កុសល​