ក្រសួង​ព័ត៌មាន​ផ្ញើ​សារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(​ភ្នំពេញ)​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ បាន​ផ្ញើ​សារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

​ក្នុងឱកាស​ទទួលអំណរឆ្នាំថ្មី ​ប្រពៃណីជាតិ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ មហាសករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងមូល និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយតាមបីបាច់ថែរក្សា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់ បានប្រកបតែនឹងបរមសុខ សុភមង្គល ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់ពេលវេលា ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងថែមទៀត៕ ដោយ​៖ ធូ កុសល​