ក្រសួង​ព័ត៌មាន​ផ្ញើ​សារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

(​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ បាន​ផ្ញើ​សារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។

​ក្នុងឱកាស​ដ៏​សប្បាយរីករាយ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ មហាសករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈ ទេវី សូមប្រោះព្រំសព្ទសាធុការពរបវរសួស្តីជូន សម្តេចវីបុលសេនាភក្តី និងលោក ជំទាវ​ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគព្យាធិគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវមហាជោគជ័យ គ្រប់ពេលវេលាក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភាជាតិឲ្យ​មានការីកចំរើនបន្ថែមទៀត៕ ដោយ​៖ ធូ កុសល​