ឯកឧត្តម អេង កុក​ថា​យ បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួមក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩

(​ភ្នំពេញ​)៖ ឯកឧត្តម អេង កុក​ថា​យ អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន​ចំនួន ១​លាន​រៀល រយៈពេល​៣​ខែ ដោយ​គិត​ចាប់​ពី ខែឧសភា ដល់ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩៕ ដោយ​៖ ធូ កុសល​