ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​ព័ត៌មាន ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩

( ភ្នំពេញ )៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែមេសា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើ​សន្និសីទ​ព័ត៌មាន ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩​។ សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​ក្នុង​សន្ន​សីទ​ព័ត៌មាន​នេះ ក្រៅពី​ការផ្តល់​សារ​នានា​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ ទៅកាន់​ប្រជាពលរដ្ឋ​ហើយ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​បើក​ឱ្យ​អ្នកព័ត៌មាន​សួរ​សំណួរ​នានា​លើ​ប្រធានបទ​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​កម្ពុជា​កើតមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ខែមករា ឆ្នាំ​២០២០​មក សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​មុខ​ធ្វើ​សន្និសីទ​ចំនួន​៤​លើក រួមទាំង​សន្និសីទ​នៅថ្ងៃនេះ​៕ (​ដោយ​៖ ធូ កុសល​)​