ឯកឧត្តម គង់ វិមាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លានរៀល សម្រាប់រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទល័យ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លានរៀល សម្រាប់រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕